Thursday, January 1, 2015

តើអ្នកដឹងពីជំងឺផ្តាសាយបាន​ប៉ុណ្ណា

តើអ្នកដឹងពីជំងឺផ្តាសាយបាន​ប៉ុណ្ណា
           

ជំងឺផ្តាសាយ​ និង រលាកបំពង់ក គឺស្ថិតក្នុងអំបូរតែមួយ ដែលជាប្រភេទជំងឺរបស់ផ្លូវដង្ហើម ហើយវាក៏បង្កឡើងដោយ វីរុស​ ដែលរស់នៅក្នុងប្រដាប់ដង្ហើមដែរ។
រោគសញ្ញារួមមាន ក្អក កណ្តាស់​ ហៀរសំបោរ  ក្តៅខ្លួន ឈឺសាច់ដុំ ឈឺសន្លាក់ ឈឺនៅជុំវិញភ្នែក។

មេរោគរបស់ ជំងឺផ្តាសាយ រួមមាន លើសពី ២០០ ប្រភេទ ដែលក្នុងនោះ គេសង្កត
ឃើញថា rhinoviruses គឺជា វីរុសដែលជាមូលហេតុច្រើនជាងគេ។ ចឹងហើយបាន ជាសព្វថ្ងៃនេះ គេសង្កេតឃើញថា មាន ថ្នាំជាច្រើនប្រភេទសំរាប់ព្យាបាលជំងឺផ្តាសាយ។

ជំងឺផ្តាសាយ ឆ្លង ពី មនុស្សម្នាក់ ទៅមនុស្សម្នាក់ តាមរយះខ្យល់ដង្ហើម ការប៉ះពាល់ ផ្ទាល់ជាមួយអ្នកជំងឺ ឬ ការប៉ះពាល់កំហាក ស្លេះ របស់អ្នកជំងឺ។ គេសង្កេតឃើញថា ក្មេងតូចៗ ដែលកំពុងចូលរៀន​ គឺងាយនឹងទទួលការឆ្លងនេះណាស់ ដោយសារពួកគេ មានប្រព័ន្ធការពារខ្សោយ និង បញ្ហាកង្វះអនាម័យ។

ជាទូទៅ វាច្រើនកើតមាន តាមរដូវ ហើយរដូវដែលកើតមាននោះ គឺ រដូវរងារនេះឯង។
ចំនែកការព្យាបាលវិញ គឺមិនចាំបាច់ប្រើថ្នាំ ជាលក្ខណះពិសេសនោះទេ បើតាមការណែនាំពីវេជ្ជបណ្ឌិតជំនាញ ដោយសារជំងឺនេះវានឹងជាដោយឯកឯង ក្នុងរយះខ្លី (៣ ទៅ ៥ ថ្ងៃ) ដែលការព្យាបាល នោះគឺគ្រាន់តែ ធ្វើការព្យាបាលតាមរោគសញ្ញា ដូចជាការប្រើប្រាស់ ថ្នាំ បំបាត់ការឈឺចាប់ ថ្នាំបញ្ចុះកំដៅ និង ថ្នាំផ្សេងៗទៀតទៅតាមរោគសញ្ញា តែប៉ុណ្ណោះ។
ចំនែក ការថែទាំ ក៏មានសារះសំខាន់ដែរ ដូចជា ការញាំ តែក្តៅ ងូតទឹកក្តៅ ញាំអោយបានគ្រប់គ្រាន់ និង សំរាកអោយបានគ្រប់គ្រាន់។
រឿងសំខាន់មួយទៀត ដែលអ្នកគួរដឹង គឺការប្រើប្រាស់ ថ្នាំបំបាត់ក្អក ដែលវេជ្ជបណ្ឌិត បានហាមប្រាម មិនប្រើប្រាស់ ចំពោះក្មេងតូចៗ ព្រោះ វាថ្នាំប្រភេទនេះ​ វាមានផលប៉ះពាល់ ខ្លាំងចំពោះក្មេងតូចៗ។
ការការពារ រួមមាន ដាក់អ្នកជំងឺដាច់ដោយឡែក ត្រូវពាក់ម៉ាស និងសំអាត ខ្លួនបានទៀងទាត់។ ចំពោះ អ្នកមិនឈឺវិញ ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវអនាម័យ រស់នៅស្អាត ហូបស្អាត និង ផឹកស្អាត ។

អរគុណសំរាប់ការអានបស់លោកអ្នក




No comments:

Post a Comment