៧ វិធីងាយៗធ្វើអោយស្បែកមុខរបស់អ្នកស្រស់ស្អាត
១ ជឿជាក់លើការញាំទឹក
ញាំទឹកអោយបានច្រើនកែវក្នុងមួយថ្ងៃ
ព្រោះថាកោសិការស្បែករបស់មនុស្ស ផ្ទុកទៅដោយទឹក ដូច្នេះហើយការញាំទឹកច្រើន នឹង
ធ្វើអោយស្បែករបស់អ្នកមានសំនើម និង មិនបែកស្រកា។
២ មិនត្រូវអោយសក់ទៅប៉ះនឹងផ្ទៃមុខ
ជាទូទៅសក់របស់អ្នកមានជាតិប្រេង
និង មានកំទិចកំទីធូលី ដែលជាប្រភពនៃការកើតមុន ដូច្នេះ គួរចងសក់របស់អ្នកអោយបានស្អាត។
៣ កុំយកដែទៅប៉ះផ្ទៃមុខ
អ្នកពិតជាមិនបានដឹងទេថាក្នុង មួយថ្ងៃ ដៃរបស់អ្នកបានប៉ះពាល់អ្វីខ្លះនោះទេ
ដូច្នេះហើយ សូមកុំឩស្សាហ៏ យកដៃទៅប៉ះនឹងផ្ទៃមុខអ្នក។
៤ ការលាងសំអាតមុខ
អ្នកគួរជ្រើសរើស ហ្វូមលាងមុខណាដែល សាកសមសំរាប់ស្បែករបស់អ្នក ព្រោះថា ការជ្រើសរើស
ផលិតផលខុស នឹងធ្វើអោយមុខរបស់អ្នក ទៅជាស្ងួត ឬ រមាស់។
អ្នកគួរ លាងសំអាតមុខ មុនពេលគេង និង ក្រោយងើបពីគេង ។
៥ ទឹកឃ្មុំ
ទឹកឃ្មុំ
សំបូរទៅដោយ វីតាមីនចិញ្ចឹមស្បែក លាបទឹកឃ្មុំ លើផ្ទៃមុខរបស់អ្នក ១០ទៅ ១៥ នាទី
ហើយលាងទឹកក្តៅឩណ្ណៗ ចេញដើម្បី មុខទន់ និង ម៉ត់រលោង។
៦ ឩស្សាហ៏សម្អាត ស្រោមខ្នើយ ស្រោមពូក និង ភួយ
ត្រូវឩស្សាហ៏ បោកសម្អាត ស្រោមខ្នើយ ស្រោមពូក និង ភួយ
អោយបានញឹកញាប់ ហើយ ត្រូវហាលអោយត្រូវពន្លឺថ្ងៃ ដើម្បី អោយងាប់មេរោគ ។
៧ គេងអោយបានគ្រប់គ្រាន់
ចំពោះមនុស្សពេញវ័យ គួរគប្បីគេងអោយបាន ៧ ទៅ ៨
ម៉ោងក្នុងមួយថ្ងៃ ដើម្បីសុខភាព
និង សម្រស់ ។
អរគុណសំរាប់ការអានរបស់លោកអ្នក
No comments:
Post a Comment