ហេតុអ្វីឈឺចាប់តាមរាងកាយក្រោយហាត់ប្រាណ
មនុស្សមួយចំនួនប្រឈមមុខនឹង
ការឈឺចាប់រាងកាយ ក្រោយពេលហាត់ប្រាណរួច។ នេះបណ្តាលមកពី មិនបានកំដៅសាច់ដុំមុនពេលហាត់ប្រាណ។
ការកំដៅសាច់ដុំប្រហែល ៥ ទៅ ៧នាទី ជាការធ្វើចលនាសន្លាក់ និងសាច់ដុំថ្នមៗ
ដើម្បីផ្តល់ជាសញ្ញាដាស់តឿនរាងកាយ ថានឹងត្រូវធ្វើការធ្ងន់។ ការកំដៅសាច់ដុំនេះ
ត្រូវធ្វើឡើងក្នុងលក្ខណះ យឺតៗ សន្សឹមៗ និងសំរាកសាច់ដុំមកវិញ
មិនត្រូវធ្វើដោយឆាប់រហ័ស និង ខ្លាំងខ្លាពេកនោះទេ ដោយត្រូវ ធ្វើតាំងពីក្បាល
រហូតដល់ចុងជើង អោយសាច់ដុំយឺតតឹងក្នុងរយះពេលប្រហែល ១៥នាទី សំរាប់ឥរិយាបថមួយ និង
ធ្វើអោយបាន ១ទៅ២ដង ហើយមិនត្រូវអត់ដង្ហើម នៅពេល ពន្យឺត សាច់ដុំនោះទេ។
ក្រោតពេលហាត់ប្រាណរួច ត្រូវសំរាក ប្រមាណ ៥ ទៅ៧នាទី ដោយដើរយឺតៗ ដើម្បីបន្ថូរសាច់ដុំ
ព្រមទាំងជួយអោយបេះដូង និង សាច់ដុំ មានតុល្យភាព ឡើងវិញ៕
អរគុណសំរាប់ការអានលោកអ្នក
No comments:
Post a Comment