ខ្ញីហឹរក្តៅតែមានប្រយោជ៏
ខ្ញីជាបន្លែរុក្ខជាតិ
ដែជនជាតិខ្មែរយើង បានស្គាល់យូរយារណាស់មកហើយ។ យើងអាចយកវាមកប្រើធ្វើជាអារហារ ឱសថ
និងភេសជ្ជះសុខភាព។ រសជាតិពិសេសរបស់វា គឺវាស្ថិតនៅលើជាតិក្តៅហឹរ
ដែលយើងនាំយកទៅធ្វើអារហារ ទាំងចម្អាប និង បង្អែម។
ខ្ញីជាដំនាំដាំដុះល្អបំផុតនៅតំបន់ក្តៅ។
ផ្នែកខាងគល់របសើខ្ញី ដែលកប់នៅក្នុងដី នឹង វិវត្តក្លាយជាមើម។
មើមខ្ញីបែកខ្នែងច្រូងច្រាងដូចម្រាមដៃ។ សាច់ខាងក្នុងមានពណ៏លឿង ស្ទើរបៃតង។
ចំនែកស្លឹកវិញមានពណ៏បែតង និងមាន ទំរង់ដូចផ្លែលំពែង។
ក្នុងកាដាំខ្ញីយើងចាំបាច់
សម្រាំងយកពូជល្អៗ ដោយជ្រើសរើសទិញមើមខ្ញី ដែលមាន ពន្លកខ្នែងច្រើន សាច់មិនទន់
សំបកស្បែករលោង និង ថ្នាំងមើមញឹកពកខ្នែងធំមូល។ យកមើមខ្ញីដែលសំរាំងហើយនោះ
មកកាត់បំបែកខ្នែងនិមួយៗ អោយមានពកសំរាបើដុះ ប្រមាណ ៣ ទៅ ៤ រួចយកទៅកប់ដីជំរៅប្រមាណ
៥ សង់ទីមែត្រ ។ យើងដាំផ្ទាល់នៅលើដី ឬដាក់ក្នុងផើងខ្នាតធំក៏បាន។ ខ្ញីអាចប្រមូលផលបាន
បន្ទាប់ពីដាំប្រមាណ ១០ ទៅ ១២ ខែ។
អាហារ និង ផលប្រយោជន៏ផ្នែកឱសថ
យកខ្ញីមកដំអោយបែកល្មម ហើយយកទៅស្ងោរ រហូតដល់ទឹកខ្ញី
ចេញអស់ពីមើម។ យកវាទៅត្រងយកកាកចេញ ហើយយកទៅលាងជាមួយតៅហ៊ូ (តៅហ៊ូសំរាប់ធ្វើបង្អែម) ឬ
យកវាទៅធ្វើភេសជ្ជះ ដោយដាក់លាយស្ករអោយផ្អែមល្មម ។
សំរាប់អាហារចម្អាប គេអាចធ្វើពីខ្ញីបានច្រើនមុខ
ដូចជាឆាខ្ញីសាច់មាន់ សាច់គោ សាច់ជ្រូក ឬ ឆាខ្ញីសាច់អន្ទង់ជាដើម ។
ខ្ញីមានសារធាតុ ទប់ស្កាត់ជម្ងឺ មហារីក
ទប់ស្កាត់អុកស៊ីតកម្ម និង អាការះ ចិត្តសោកសៅ។
ខ្ញីអាចជួយការពារ និងបំបាត់ អាការះឈឺក្បាល
ដែលបណ្តាលមកពីជំងឺប្រកាំង ជួយកាត់បន្ថយការហូរចេញនូវអាស៊ីតក្នុងក្រពះ។
ខ្ញីអាចជួយអោយរាងកាយ ដើរខ្យល់ស្រួល
ទឹកប្រមាត់ដំនើរការល្អ កាត់បន្ថយការកន្ថ្រាក់នៃពោះវៀន។
អរគុណសំរាប់ការអានរបស់លោកអ្នក
No comments:
Post a Comment