អាហារជួយអោយស្រ្តីស្រស់ស្អាត
និង ក្មេងជាងវ័យ
នារីគ្រប់រូប គ្មាននរណាចង់អោយខ្លួនចាស់នោះទេ
ដូច្នេះអ្នកគួរស្វែងយល់ពី ប្រភេទអាហារ ដែលមានគុណប្រយោជន៏ ជួយអោយសុខភាពល្អ
សម្រស់នៅតែស្រស់ស្អាត ក្មេងជាងវ័យ។
ត្រី
ជាតិខ្លាញ់នៅក្នុងត្រី
ជាប្រភេទខ្លាញ់ល្អ ជួយអោយស្បែកតឹងណែនល្អ ស្រស់ថ្លា គួរអោយគយគន់
ព្រមទាំងមានប្រយោជន៏ដល់សុខភាពលោកអ្នកផងដែរ។
ប៉េងប៉ោះ
ប៉េងប៉ោះមានរស់ជាតិជូរ
ដែលសំបូរទៅដោយ វីតាមីន សេ និង សារជាតិ លីកូប៉ែន ដែលជួយការពារស្បែក
ពីការបំផ្លាញដោយកាំរស្មី យូវី។
ដូច្នេះសុភាពនារី
គួរទទួលទានប៉េងប៉ោះក្រហម អោយបាន ២ទៅ ៣ផ្លែ ក្នុងមួយថ្ងៃ។
ទឹកដោះគោរជូរ
ជួយអោយប្រព័ន្ធ បញ្ចេញចោលដំនើរការបានល្អ
អាចកំចាត់សារធាតុ មិនល្អដែលសន្សំទុកក្រោមស្បែក ចេញពីរាងកាយ ហើយវាក៏ជួយអោយ ផ្ទៃមុខ
របស់អ្នកស្រស់ថ្លាទៀតផង។
ក្រូច និង ម្នាស់
ផ្លែឈើតាំងពីរមុខនេះ
សំបូរទៅដោយសារធាតប្រឆាំង ទប់ទល់ នឹងរ៉ាឌីកាល់សេរី ដេលជាមូលហេតុដ៏សំខាន់ ក្នុងការបំផ្លាញសភាពស្បែក។
ហេតុនេះហើយទើបការទទួលទាន ក្រូច និង ម្នាស់អាចជួយបំប៉នស្បែក
អោយស្រស់ថ្លាក្មេងជាងវ័យបានយ៉ាងប្រសើរ៕
អរគុណសំរាប់ការអានរបស់លោកអ្នក
No comments:
Post a Comment