Friday, January 9, 2015

ដៃរបស់អ្នកនឹងទន់រលោង ក្នុងរយះពេល១នាទី

ដៃរបស់អ្នកនឹងទន់រលោង ក្នុងរយះពេល១នាទី



តើលោកអ្នក ចង់អោយដៃអ្នកទន់រលោង គួរអោយចង់ស្ទាបអង្អែលឬទេ? យើងខ្ញុំសូមណែនាំ វិធីងាយៗ ដោយចំនាយពេលត្រឹមតែ ១នាទី ប៉ុណ្ណោះ ៖

­ស្ករស និង ប្រេងអូលីវជា Scrub ធម្មជាតិ

          ចាក់ស្ករស ២​ ទៅ ៣ ស្លាបព្រាបាយ លើដៃរបស់អ្នក


          បន្ទាប់មកចាក់ប្រេងអូលីវលើដៃ លាយជាមួយស្ករស ប្រហែល ២ ទៅ ៣ ស្លាបព្រាបាយដែរ

        
  លាយ ស្ករស និង ប្រេងអូលីវ អោយសព្វចូលគ្នា ហើយ លាបវាអោយសព្វពេញដៃ របស់អ្នក

 ហើយម៉ាស្សា ថ្នមៗ រយះពេល ១នាទី រួចលាងចេញ ជូតកន្សែង អោយស្ងួត។


ចុងក្រោយ លោកអ្នកអាច ប្រើឡេ ដែលសំបូរវីតាមីន លាបលើដៃ ដើម្បីអោយកាន់តែមានភាព ទន់រលើបរលោងគួរអោយចង់ស្ទាបអង្អែល។


          

Thursday, January 8, 2015

បានទស្សនាបទនេះហើយនៅ ធានាថាល្អមើលហ្មង






តើកែងដៃ និង ជង្គង់របស់អ្នកខ្មៅមែនទេ?

តើកែងដៃ និង ជង្គង់របស់អ្នកខ្មៅមែនទេ?





          យើងខ្ញុំសុំណែនាំវិធីងាយៗ ហើយមានប្រសិទ្ធភាពជូនលោកអ្នក
អ្វីដែលលោកអ្នកត្រូវមាន
១. ក្រូចឆ្មា ១ ផ្លែ
២. សំឡី
៣.ទឹកក្តៅឧណ្ឌៗ
៤.ឡេដែលសំបូរទៅដោយវីតាមីន
ច្របាច់ក្រូចឆ្មា ដាក់ក្នុងចានចង្កឹះ ហើយយកសំឡីទៅ ជ្រលក់ក្រូចឆ្មា បន្ទាប់មកយកមក ឈ្លីថ្នមៗ លើកែងដៃ និង ជង្គង់ ទុក១០នាទី។
យកទឹកក្តៅឧណ្ឌៗ មកលាងក្រូចឆ្មាចេញ ហើយជូតអោយស្អាត។
ចុងក្រោយយកឡេមកលាប លើកែងដៃ និង ជង្គង់ ជាការស្រេច។

ធ្វើបែបនេះអោយបាន ២ ទៅ ៣ដងក្នុងមួយសប្តាហ៏ លោកអ្នក នឹងដឹងលទ្ធផល៕ 

Tuesday, January 6, 2015

ស្រ្តីមានផ្ទៃពោះក្នុងខែទី១ គួរហាត់ប្រាណបែបណា?

ស្រ្តីមានផ្ទៃពោះក្នុងខែទី១ គួរហាត់ប្រាណបែបណា?




        ស្ត្រីភាគច្រើនមិនបានកត់សម្គាល់ឃើញថាការផ្លាស់ប្តូរថាមពល ក្នុងអំឡុងខែដំបូងនៃការមានផ្ទៃពោះទេ។ ប្រសិនបើអ្នកដឹងថាអ្នកមានផ្ទៃពោះ នោះអ្នកគួរតែចាប់ផ្តើមកសាងទំលាប់នៃការធ្វើលំហាត់ប្រាណដែលមានសុវត្ថិភាព ខណៈពេលដែលអ្នកនៅតែមានថាមពលគ្រប់គ្រាន់។ ការចាប់ផ្តើមមាន ទំលាប់ក្នុងការហាត់ប្រាណ ពេលមានផ្ទៃពោះក្នុង អំឡុងខែទី១ នឹងជួយអោយអ្នកមានភាពស៊ាំនឹងការហាត់ប្រាណនៅខែបន្ទាប់ខណះដែលពេលវេលានោះថាមពលអ្នកនឹងចុះខ្សោយ។

          ដែលការហាត់ប្រាណនោះគឺ ជាការធ្វើចលនា សាមញ្ញ ដូចជា ការដើរយឺតៗ ឬ ការហែលទឹក ជាដើម។

Sunday, January 4, 2015

ដឹងទេថាក្នុងខ្លួនមនុស្សយើងមានជាតិទឹកប៉ុន្មានភាគរយ?

ដឹងទេថាក្នុងខ្លួនមនុស្សយើងមានជាតិទឹកប៉ុន្មានភាគរយ?



ក្នុងខ្លួនមនុស្ស សត្វ រុក្ខជាតិ មានជាតិទឹក​ ប្រមាណជាង ៧០% នៃទំងន់ខ្លួនសរុប។

មនុស្សយើងអាចរស់នៅ ដោយមិនញាំ អារហារ រហូតដល់ ៦សប្តាហ៏ ប៉ុន្តែអ្នក នឹង ស្លាប់ក្នុងរយះ ៣ ទៅ ៤ថ្ងៃ បើសិនជាអ្នកមិនញាំទឹក ដោយសារតែអ្នកបាត់បង់ជាតិទឹកអស់ពីក្នុងខ្លួន។ 

Saturday, January 3, 2015

តើអ្នកកំពុងជួបបញ្ហាស្បែកមុខស្ងួតមែនទេ

តើអ្នកកំពុងជួបបញ្ហាស្បែកមុខស្ងួតមែនទេ


        យើងខ្ញុំសូមណែនាំ វិធីងាយៗ ដែលអ្នកអាចធ្វើបានដោយខ្លួនឯងនៅផ្ទះ

១. ទឹកក្តៅឧណ្ឌៗ

ស្ទីមដោយប្រើទឹកផ្កាឈូក​ ឬ លាងសំអាត ផ្ទៃមុខរបស់លោកអ្នក ដោយទឹក្កតៅឧណ្ឌ​ៗ រយះពេល ៥ ទៅ ១០ នាទី ជារឿងដ៏ល្អបំផុតសំរាប់ ស្បែកមុខស្ងួត។ ប៉ុន្តែសូមនិយាយថាទេ ចំពោះទឹកក្តៅខ្លាំង វាជាសម្តីរបស់វេជ្ជបណ្ឌិតជំនាញសើស្បែក ។



២. ការជ្រើរើសហ្វូមលាងមុខ

          រកមើលនៅក្នុងស្លាកសញ្ញា និង អានគ្រឿងផ្សំរបស់ហ្វូមលាងមុខ បើអ្នកឃើញមាន  ធាតុផ្សំដែលមានជាតិ អាល់កុល ឬ ទឹកអាស៊ីត salicylic មិនត្រូវប្រើវានៅលើមុខរបស់អ្នក ជាដាច់ខាត ព្រោះ សារជាតិនេះហើយដែល ធ្វើអោយមុខរបស់លោកអ្នក ស្ងួត និង បែកស្រការ។


៣ ការពារស្បែករបស់អ្នក


          ការបំផ្លាញពីព្រះអាទិត្យ ជាមូលហេតុចំបង ដែលនាំអោយស្បែក របស់អ្នកស្ងួត។
ដូច្នេះហើយរាល់ការចេញទៅក្រៅ ត្រូវស្លៀកពាក់អោយបានជិត ហើយត្រូវប្រើឡេកាពារ កំដៅថ្ងៃ។



Friday, January 2, 2015

ចង់ក្លាយជាឪពុកម្តាយគេត្រូវអានត្រង់នេះ

ចង់ក្លាយជាឪពុកម្តាយគេត្រូវអានត្រង់នេះ

សារធាតុហ្វូឡេត (Folate)  គឺសារធាតុដ៏ចាំបាច់បំផុតសំរាប់ស្ត្រីជាម្តាយ ក្នុងពេលមានផ្ទៃពោះ និងមានប្រយោជន៏សំខាន់សំរាប់បុរស ក្នុងការបន្តពូជ។ តាមរយះការសិក្សា លើបុរស ៤៨នាក់ គេរកឃើញថាបុរសដែលបានទទួលសារធាតុ ហ្វូឡេត មិនគ្រប់គ្រាន់រមែងមានចំនួន ស្ពែមតិចតួច និងមិនសូវរឹងមាំ។ អ្នកស្រាវជ្រាវពន្យល់ថា កង្វះហ្វូឡេត ធ្វើអោយកើតការប្រេះបែកនៃ ក្រូម៉ូសូម ដែលនាំអោយមានផលប៉ះទង្គិចចំពោះស្ពែម។ តាមការសិក្សាបានអោយដឹងថា ១០%​ នៃបុរសអាមេរិក មានសារធាតុហ្វូឡេតតិចក្នុងកំរិតដែលអាច ប្រឈមទៅនឹងការកើតស្នាមប្រេះបែក នៃក្រូម៉ូសូម។ ដូច្នេះបើគេចង់មានកូន ឬ ចង់ក្លាយជា ឪពុកម្តាយ មិនគួរបណ្តោយខ្លួនអោយប្រឈមនឹងរឿងបែបនេះ។ ចំនែកអាហារដែលជួយអោយពួកគេរួចផុត ពីភាពខ្វះខាតសារធាតុហ្វូឡេតនេះ គឺ សណ្តែកខ្មៅ ព្រោះសណ្តែកខ្មៅ ជាអាហារដែលសំបូរទៅដោយ ហ្វូឡេត ច្រើនបំផុត។

យើងអាចហៅសណ្តែកខ្មៅ ថា ជាអាហារពៅតណ្ហា ពៅទឹកកាម សំរាប់ទ្រទ្រង់ ការបន្តពូជ។

អាថ៌កំបាំងនៃស្បែកភ្លឺថ្លា

អាថ៌កំបាំងនៃស្បែកភ្លឺថ្លា



ផ្លែម្រះគឺជាប្រភេទបន្លេដែលមានគ្រប់រដូវ ថ្វីត្បិតតែវាមានរសជាតិល្វីងបន្តិចក្តី ប៉ុន្តែក្រោយ ពីផ្នែក វិទ្យាសាស្ត្របានស្រាវជ្រាវរួចមកបញ្ជាក់ថា នៅក្នុងផ្លែម្រះមានសារធាតុម្យ៉ាង ដែលផ្តល់ផលប្រយោជន៏ជាច្រើន ក្នុងការបណ្តុះកោសិការស្បែកថ្មី ដែលអាចអោយស្លាកស្នាម របួស​ ឬ ដំបៅឆាប់ជាសះស្បើយ។ មិនថាតែទទួលទាន ទឹកម្រះ ឬក៏ ទទួលទានផ្លែម្រះស្រស់នោះទេ គែសុទ្ធតែ ជួយបង្កើននូវ ស្រទាប់ស្បែក អោយកាន់តែមានពណ៌សម្បុរស្រស់ថ្លា និងអាចបង្កើនល្បឿន បំបាត់នូវ ភាពជាំខ្មៅទៀតផង។ ដោយបានគួបផ្សំនឹងម្ទេសប្លោកខ្ចីៗ និង ផ្លែម្នាស់ដែលជាប្រភេទបន្លែឈើ អាចប្រឆាំងនឹងជាតិ អុកស៊ីតកម្ម នៅក្នុងរាងកាយ ហើយក៏អាចបង្កើនល្បឿននៃចរន្តឈាមនៅតាមស្រទាប់ស្បែក ដែលការពារមិនអោយកើត អ៊ុតស្វាយទៀតផង។ ម្យ៉ាងទៀត ប្រសិនបើលោកអ្នក បានទទួលទាន នឹងធ្វើអោយបញ្ចុះកំដៅ នៅក្នុងខ្លួន និង ត្រជាក់ខ្លួនស្រួល ប៉ុន្តែចំពោះលោកអ្នកដែលមាន ជំងឺក្រពះ ពុំគួរគប្បីទទួលទានឡើយ

ម្ទេសជួយពន្យាភាពចាស់

ម្ទេសជួយពន្យាភាពចាស់



          ម្ទេសមានរសជាតិហឹរ ក្រហាយ ពិបាកទំពារ ពិបាកលេប តែក្នុងរសជាតិក្រហល់ក្រហាយនោះ មានបង្កប់ ទៅដោយសារធាតុអាហារមានប្រយោជន៏ជាច្រើន។ ជាពិសេស វាមានសារធាតុម្យ៉ាងជួយពន្យាភាពចាស់ធ្វើអោយមនុស្ស ស្ថិតនៅក្មេងវ័យបានយូរ។

          ម្ទេសជាអាហារគួរអោយចាប់អារម្មណ៏បំផុត ព្រោះបើទោះបីជាហឹរពិបាកលេប ក៏នូវតែមានមនុស្សជាច្រើននិយមបរិភោគវាដែរ។ ម្ទេសមានសារធាតុប្រឆាំងនឹង រ៉ាឌីកាល់សេរី មានបែតាខារ៉ទីន និងមាន វីតាមីនសេ ច្រើនជាងបន្លែបង្ការទូទៅ។ ម្ទេសមាន ជាតិកាកសរសៃ ដល់ទៅ ៩,៩ ក្រាម ក្នុង ១០០ក្រាម ដែលជាបរិមាណច្រើនបំផុត ក្នុងចំនោមបន្លែ ដោយ​ចាញ់តែ ត្រប់ចង្កោម ម្រះ និង ស្តៅ ប៉ុំណ្ណោះ។ លើសពីនេះម្ទេសមានសារធាតុដ៏សំខាន់ម្យ៉ាងដែលហៅថា ឃែបសៃស៊ីន (Capsaicin) ដែលមានតួនាទីជួយ ពន្យាភាពចាស់ ធ្វើអោយមនុស្សក្មេងជាងវ័យ ទប់ស្កាត់ការរលាក និង ជួយរំញោច ចរាចរឈាម។
          ដូច្នេះការបិភោគម្ទេសមានប្រយោជន៏ ពាក់ពាន់ទៅនឹងរឿងសម្ផស្ស ដោយផ្ទាល់ គឺវាជួយធ្វើអោយមនុស្ស មានភាពក្មេងជាងវ័យបានយូរ។
          ប៉ុន្តែគុណវិបត្តិរបស់វា ស្ថិតនៅលើរសជាតិហឹរ ដែលពុំអាចអោយយើងបរិភោគបានច្រើនដូចបន្លែដទៃទៀត។
            ជាពិសេស សរាប់អ្នកដែលមានជំងឺក្រពះ ប្រសិនបើបរិភោគម្ទេស វានឹងធ្វើអោយផ្សារក្រពះ ពុំធម្មតាឡើយ។ ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា អ្នកដែលចូលចិត្តហូបម្ទេស រមែងមានអាយុវែង។


អាហារជួយអោយស្រ្តីស្រស់ស្អាត​ និង ក្មេងជាងវ័យ

អាហារជួយអោយស្រ្តីស្រស់ស្អាត​ និង ក្មេងជាងវ័យ


នារីគ្រប់រូប គ្មាននរណាចង់អោយខ្លួនចាស់នោះទេ ដូច្នេះអ្នកគួរស្វែងយល់ពី ប្រភេទអាហារ ដែលមានគុណប្រយោជន៏ ជួយអោយសុខភាពល្អ សម្រស់នៅតែស្រស់ស្អាត ក្មេងជាងវ័យ។
ត្រី

ជាតិខ្លាញ់នៅក្នុងត្រី ជាប្រភេទខ្លាញ់ល្អ ជួយអោយស្បែកតឹងណែនល្អ ស្រស់ថ្លា គួរអោយគយគន់ ព្រមទាំងមានប្រយោជន៏ដល់សុខភាពលោកអ្នកផងដែរ។



ប៉េងប៉ោះ

ប៉េងប៉ោះមានរស់ជាតិជូរ ដែលសំបូរទៅដោយ វីតាមីន សេ និង សារជាតិ លីកូប៉ែន ដែលជួយការពារស្បែក ពីការបំផ្លាញដោយកាំរស្មី យូវី។
ដូច្នេះសុភាពនារី គួរទទួលទានប៉េងប៉ោះក្រហម អោយបាន ២ទៅ ៣ផ្លែ ក្នុងមួយថ្ងៃ។


ទឹកដោះគោរជូរ

ជួយអោយប្រព័ន្ធ បញ្ចេញចោលដំនើរការបានល្អ អាចកំចាត់សារធាតុ មិនល្អដែលសន្សំទុកក្រោមស្បែក ចេញពីរាងកាយ ហើយវាក៏ជួយអោយ ផ្ទៃមុខ របស់អ្នកស្រស់ថ្លាទៀតផង។


ក្រូច និង ម្នាស់

ផ្លែឈើតាំងពីរមុខនេះ សំបូរទៅដោយសារធាតប្រឆាំង ទប់ទល់ នឹងរ៉ាឌីកាល់សេរី ដេលជាមូលហេតុដ៏សំខាន់ ក្នុងការបំផ្លាញសភាពស្បែក។ ហេតុនេះហើយទើបការទទួលទាន ក្រូច និង ម្នាស់អាចជួយបំប៉នស្បែក អោយស្រស់ថ្លាក្មេងជាងវ័យបានយ៉ាងប្រសើរ៕



អរគុណសំរាប់ការអានរបស់លោកអ្នក


ហេតុអ្វីឈឺចាប់តាមរាងកាយក្រោយហាត់ប្រាណ

ហេតុអ្វីឈឺចាប់តាមរាងកាយក្រោយហាត់ប្រាណ



មនុស្សមួយចំនួនប្រឈមមុខនឹង ការឈឺចាប់រាងកាយ ក្រោយពេលហាត់ប្រាណរួច។ នេះបណ្តាលមកពី មិនបានកំដៅសាច់ដុំមុនពេលហាត់ប្រាណ។ ការកំដៅសាច់ដុំប្រហែល ៥ ទៅ ៧នាទី ជាការធ្វើចលនាសន្លាក់ និង​សាច់ដុំថ្នមៗ ដើម្បីផ្តល់ជាសញ្ញាដាស់តឿនរាងកាយ ថានឹងត្រូវធ្វើការធ្ងន់។ ការកំដៅសាច់ដុំនេះ ត្រូវធ្វើឡើងក្នុងលក្ខណះ យឺតៗ សន្សឹមៗ និងសំរាកសាច់ដុំមកវិញ មិនត្រូវធ្វើដោយឆាប់រហ័ស និង ខ្លាំងខ្លាពេកនោះទេ ដោយត្រូវ ធ្វើតាំងពីក្បាល រហូតដល់ចុងជើង អោយសាច់ដុំយឺតតឹងក្នុងរយះពេលប្រហែល ១៥នាទី សំរាប់ឥរិយាបថមួយ និង​ ធ្វើអោយបាន ១ទៅ២​ដង ហើយមិនត្រូវអត់ដង្ហើម នៅពេល ពន្យឺត សាច់ដុំនោះទេ។ ក្រោតពេលហាត់ប្រាណរួច ត្រូវសំរាក ប្រមាណ ៥ ទៅ៧នាទី ដោយដើរយឺតៗ ដើម្បីបន្ថូរសាច់ដុំ ព្រមទាំងជួយអោយបេះដូង និង សាច់ដុំ មានតុល្យភាព ឡើងវិញ៕

អរគុណសំរាប់ការអានលោកអ្នក

តើបបូរមាត់របស់អ្នកប្រែទៅជាខ្មៅមែនទេ?

តើបបូរមាត់របស់អ្នកប្រែទៅជាខ្មៅមែនទេ?

មានមូលហេតុជាច្រើនដែលបបូរមាត់ប្រែពណ៌ទៅជាខ្មៅស្រគាំ ការពិសារ កាហ្វេ តែ ឬ ការជក់បារី និងត្រូវកំដៅថ្ងៃដោយមិនបានការពារភាពស្ងួតរបស់ស្បែក រួមទាំងការប្រើប្រាស់ គ្រឿងសំអាងច្រើនពេក ដោយមិនបានសំអាតអោយបានត្រឹមត្រូវ។
ដើម្បីអោយបបូរមាត់ត្រលប់មកដូចដើមវិញ យើងសុំសូមណែនាំអោយ លោកអ្នក កាត់បន្ថយ ការពិសារកាហ្វេ តែ ការជក់បារី និង កុំលាបក្រែមលើបបូរមាត់ច្រើនពេក និង កុំប្រើផលិតផលដែលផុតអាយុកាល។
ខាងលើនេះគ្រាន់តែជាវិធីកាត់បន្ថយ មូលហេតុដែលធ្វើអោយបបូរមាត់ខ្មៅតែប៉ុណ្ណោះ។ ខាងក្រោមនេះ ជាវិធី ក្នុងការកែខៃ បបូរដែលខ្មៅ។
យក ក្រូចឆ្មា ស្ករស និងទឹកឃ្មុំ មកលាយបញ្ចូលគ្នា រួចយកមកដុសថ្នមៗ លើបបូរមាត់ ទុករយះពេល ៥នាទី រួចលាងសំអាតចេញ។



បន្ទាប់មក ត្រូប្រើក្រែមដែលមានធាតុផ្សំ ការពារកំដៅថ្ងៃ រួមទាំងលាងសំអាត ក្រែម
នៅលើបបូរមាត់មុនពេលចូលគេង។
          ត្រូវអនុវត្តអោយបាន ២​ទៅ ៣​ដង​ក្នុមួយសប្តាហ៏ ដើម្បីទទួលបានផល៕


អរគុណសំរាប់ការអានលោកអ្នក


Thursday, January 1, 2015

វិធីកំចាត់មុខឡើងខ្លាញ់

វិធីកំចាត់មុខឡើងខ្លាញ់



        នេះគឺជាចំនុចមួយ មានសារះសំខាន់បំផុតចំពោះសុខភាពស្រ្តី ដែលភាគច្រើន ពួកគេប្រឈមមុខទៅនឹងបញ្ហាតុបតែងផ្ទៃមុខ ដោយសារតែបញ្ហាមុខឡើងខ្លាញ់ច្រើនពេក ធ្វើអោយមុខមិនស្អាត។

          បញ្ហាផ្ទៃមុខឡើងខ្លាញ់នេះ វាអាចធ្វើអោយការតុបតែងផ្ទៃមុខ មិនបានស្រស់ស្អាត ឬក៏អាចបង្កនូវ រោគមុននៅលើមុខបានទៀតផង។ ក៏ប៉ិន្តែចាប់តាំងពីពេលនេះតទៅ សង្ឃឹមថារាល់កង្វល់ដែលកើតមាន នឹងលែងរំខានអ្នកតទៅទៀត។
          យើងសុំនាំយកនូវអាថ៍កំបាំងដ៏មួយយកមកបង្ហាញជូន ដើម្បីកណចាត់បញ្ហាខ្លាញ់ នៅលើផ្ទៃមុខចោល។
          ត្រៀមត្រសក់១ផ្លែ ស្ត្របប៊ឺរី ចំនួន២ ផ្លែ លាងអោយបានស្អាត រួចយកទៅដាក់ ក្នុងម៉ាស៊ីនកិនផ្លែឈើ កិនអោយម៉ត់ បន្ទាប់ពីនោះ យកវាមកបិទនៅលើផ្ទៃមុខ ទុកប្រមាណ ២០នាទី រួចលាងចេញ ដោយប្រើទឹកក្តៅឩណ្ណៗ ។


          ឬក៏អាចយកផ្លែម្នាស់ ចិតជាចំណិតស្តើងៗ ដាក់ក្លាសេ អោយត្រជាក់ រួចយកវាមកបិទនៅលើផ្ទៃមុខប្រហែល១០នាទី វានឹងជួយបំបាត់បញ្ហាផ្ទៃមុខឡើងខ្លាញ់ បានយ៉ាងមានប្រសឹទ្ធភាពដូចគ្នា។

          គួរអនុវត្តន៏ អោយបានជាប់ជាប្រចាំ ក្នុមួយអាទិត្យ ១ ទៅ ២ដង នោះលោកអ្នកប្រាកដជាទទួលបាននូវស្បែកមុខដ៏ស្រស់ថ្លាជាពុំខាន។

            

៧ វិធីងាយៗធ្វើអោយស្បែកមុខរបស់អ្នកស្រស់ស្អាត

៧ វិធីងាយៗធ្វើអោយស្បែកមុខរបស់អ្នកស្រស់ស្អាត



១ ជឿជាក់លើការញាំទឹក

ញាំទឹកអោយបានច្រើនកែវក្នុងមួយថ្ងៃ ព្រោះថា​កោសិការស្បែករបស់មនុស្ស ផ្ទុកទៅដោយទឹក ដូច្នេះហើយការញាំទឹកច្រើន នឹង ធ្វើអោយស្បែករបស់អ្នកមានសំនើម និង មិនបែកស្រកា។


២ មិនត្រូវអោយសក់ទៅប៉ះនឹងផ្ទៃមុខ

ជាទូទៅសក់របស់អ្នកមានជាតិប្រេង និង មានកំទិចកំទីធូលី ដែលជាប្រភពនៃការកើតមុន ដូច្នេះ គួរចងសក់របស់អ្នកអោយបានស្អាត។


៣ កុំយកដែទៅប៉ះផ្ទៃមុខ

អ្នកពិតជាមិនបានដឹងទេថាក្នុង មួយថ្ងៃ​ ដៃរបស់អ្នកបានប៉ះពាល់អ្វីខ្លះនោះទេ ដូច្នេះហើយ សូមកុំឩស្សាហ៏ យកដៃទៅប៉ះនឹងផ្ទៃមុខអ្នក។


៤ ការលាងសំអាតមុខ

អ្នកគួរជ្រើសរើស ហ្វូមលាងមុខណាដែល  សាកសមសំរាប់ស្បែករបស់អ្នក ព្រោះថា ការជ្រើសរើស ផលិតផលខុស នឹងធ្វើអោយមុខរបស់អ្នក ទៅជាស្ងួត ឬ រមាស់។
អ្នកគួរ លាងសំអាតមុខ មុនពេលគេង និង ក្រោយងើបពីគេង ។


៥ ទឹកឃ្មុំ

ទឹកឃ្មុំ សំបូរទៅដោយ វីតាមីនចិញ្ចឹមស្បែក លាបទឹកឃ្មុំ លើផ្ទៃមុខរបស់អ្នក ១០ទៅ ១៥ នាទី ហើយលាងទឹកក្តៅឩណ្ណៗ ចេញដើម្បី មុខទន់ និង ម៉ត់រលោង។


៦ ឩស្សាហ៏សម្អាត ស្រោមខ្នើយ ស្រោមពូក និង ភួយ

ត្រូវឩស្សាហ៏ បោកសម្អាត ស្រោមខ្នើយ ស្រោមពូក និង ភួយ អោយបានញឹកញាប់ ហើយ ត្រូវហាលអោយត្រូវពន្លឺថ្ងៃ ដើម្បី អោយងាប់មេរោគ ។


៧ គេងអោយបានគ្រប់គ្រាន់

ចំពោះមនុស្សពេញវ័យ គួរគប្បីគេងអោយបាន ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ដើម្បីសុខភាព

និង សម្រស់ ។  
អរគុណសំរាប់ការអានរបស់លោកអ្នក

តើអ្នកដឹងពីជំងឺផ្តាសាយបាន​ប៉ុណ្ណា

តើអ្នកដឹងពីជំងឺផ្តាសាយបាន​ប៉ុណ្ណា
           

ជំងឺផ្តាសាយ​ និង រលាកបំពង់ក គឺស្ថិតក្នុងអំបូរតែមួយ ដែលជាប្រភេទជំងឺរបស់ផ្លូវដង្ហើម ហើយវាក៏បង្កឡើងដោយ វីរុស​ ដែលរស់នៅក្នុងប្រដាប់ដង្ហើមដែរ។
រោគសញ្ញារួមមាន ក្អក កណ្តាស់​ ហៀរសំបោរ  ក្តៅខ្លួន ឈឺសាច់ដុំ ឈឺសន្លាក់ ឈឺនៅជុំវិញភ្នែក។

មេរោគរបស់ ជំងឺផ្តាសាយ រួមមាន លើសពី ២០០ ប្រភេទ ដែលក្នុងនោះ គេសង្កត
ឃើញថា rhinoviruses គឺជា វីរុសដែលជាមូលហេតុច្រើនជាងគេ។ ចឹងហើយបាន ជាសព្វថ្ងៃនេះ គេសង្កេតឃើញថា មាន ថ្នាំជាច្រើនប្រភេទសំរាប់ព្យាបាលជំងឺផ្តាសាយ។

ជំងឺផ្តាសាយ ឆ្លង ពី មនុស្សម្នាក់ ទៅមនុស្សម្នាក់ តាមរយះខ្យល់ដង្ហើម ការប៉ះពាល់ ផ្ទាល់ជាមួយអ្នកជំងឺ ឬ ការប៉ះពាល់កំហាក ស្លេះ របស់អ្នកជំងឺ។ គេសង្កេតឃើញថា ក្មេងតូចៗ ដែលកំពុងចូលរៀន​ គឺងាយនឹងទទួលការឆ្លងនេះណាស់ ដោយសារពួកគេ មានប្រព័ន្ធការពារខ្សោយ និង បញ្ហាកង្វះអនាម័យ។

ជាទូទៅ វាច្រើនកើតមាន តាមរដូវ ហើយរដូវដែលកើតមាននោះ គឺ រដូវរងារនេះឯង។
ចំនែកការព្យាបាលវិញ គឺមិនចាំបាច់ប្រើថ្នាំ ជាលក្ខណះពិសេសនោះទេ បើតាមការណែនាំពីវេជ្ជបណ្ឌិតជំនាញ ដោយសារជំងឺនេះវានឹងជាដោយឯកឯង ក្នុងរយះខ្លី (៣ ទៅ ៥ ថ្ងៃ) ដែលការព្យាបាល នោះគឺគ្រាន់តែ ធ្វើការព្យាបាលតាមរោគសញ្ញា ដូចជាការប្រើប្រាស់ ថ្នាំ បំបាត់ការឈឺចាប់ ថ្នាំបញ្ចុះកំដៅ និង ថ្នាំផ្សេងៗទៀតទៅតាមរោគសញ្ញា តែប៉ុណ្ណោះ។
ចំនែក ការថែទាំ ក៏មានសារះសំខាន់ដែរ ដូចជា ការញាំ តែក្តៅ ងូតទឹកក្តៅ ញាំអោយបានគ្រប់គ្រាន់ និង សំរាកអោយបានគ្រប់គ្រាន់។
រឿងសំខាន់មួយទៀត ដែលអ្នកគួរដឹង គឺការប្រើប្រាស់ ថ្នាំបំបាត់ក្អក ដែលវេជ្ជបណ្ឌិត បានហាមប្រាម មិនប្រើប្រាស់ ចំពោះក្មេងតូចៗ ព្រោះ វាថ្នាំប្រភេទនេះ​ វាមានផលប៉ះពាល់ ខ្លាំងចំពោះក្មេងតូចៗ។
ការការពារ រួមមាន ដាក់អ្នកជំងឺដាច់ដោយឡែក ត្រូវពាក់ម៉ាស និងសំអាត ខ្លួនបានទៀងទាត់។ ចំពោះ អ្នកមិនឈឺវិញ ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវអនាម័យ រស់នៅស្អាត ហូបស្អាត និង ផឹកស្អាត ។

អរគុណសំរាប់ការអានបស់លោកអ្នក