ប្រការគួរជៀសវៀងមុន និង ក្រោយពេលហាត់ប្រាណ
១ កុំហាត់ប្រាណ
ភ្លាមៗ ក្រោយក្រោកពីដំណេក
ក្រោយក្រោកពី
ដំណេកភ្លាមៗ រាងកាយ មិនទាន់សមស្របទៅ នឹងសភាពបរិយាកាសបាន ភ្លាមៗ នោះទេ
បើហាត់ប្រាណភ្លាមៗ រាងកាយអាច នឹដទទួលកាឈឺចាប់។
២
កុំហាត់ប្រាណ ព្រឹកព្រហាមពេក
មិនបាច់រួសរាន់
ហាត់ប្រាណតាំងពីព្រលឹមអុល ខណះព្រះអាទិត្យមិនទាន់រះនោះទេ ព្រោះអ្នកជំនាញបានអោយដឹងថា
មុនពេលព្រះអាទិត្យរះ ដើមឈើ នូវបញ្ចេញឩស្ម័នកាបូនិចនូវឡើយ បើហាតើប្រាណនៅពេលនោះ
នឹងធ្វើអោយយើងស្រូបយក ឩស្ម័នកាបូនិច ចូលក្នុងសួត។ ដូច្នេះ គួររង់ចាំអោយព្រះអាទិត្យរះសិន
ដើម្បីអោយដើមឈើបញ្ចេញ នូវអុកស៊ីសែន ដែលជាពេលវេលាសមស្របបំផុត សំរាប់ការហាត់ប្រាណ។
៣
កុំហាត់ប្រាណ ពេលកំពុងចុះអ័ព្ទ
ពេលចុះអ័ព្ទ
សម្ពាធបរិយាកាស ចុះទាបធ្វើអោយមានជាតិពុល ក្នុងបរិយាកាសច្រើនជាងធម្មតា។
អ្នកដែលរស់នៅកន្លែង ដែលចុះអ័ព្ទ រមែងេពិបាកដកដង្ហើម និងងាយកើតជំងឺសួត បើហាត់ប្រាណនៅពេលចុះអ័ព្ទ
និង ប្រឈមនឹង ជំងឺផ្លូវដង្ហើម ជំងឺរលាកភ្នែក និង រលាកស្បែក។
៤
កុំងូតទឹក ភ្លាមៗ ក្រោយពីហាត់ប្រាណ
ក្រោយពេល
ហាត់ប្រាណរួច ហាមងូតទឹកភ្លាមៗ ព្រោះខណះពេលកំពុងហាត់ប្រាណ រន្ធញើស នឹងបើកចំហរ
ដើម្បីបញ្ចេញញើស ប្រសិនបើ ត្រូវទឹកស្រោចពីលើ សរសៃឈាមនឹងរួមតូចភ្លាមៗ
ធ្វើអោយប្រព័ន្ធ ការពាររាងកាយចុះខ្សោយ ទើបបណ្តាលអោយ ងាយកើតជំងឺផ្តាសាយ និង
ធ្វើអោយប្រព័ន្ធផ្លូវដង្ហើមស្ទះ រហូតដល់អាចដង្ហក់បានទៀតផង។
៥
កុំទទួលទាន អារហារភ្លាមៗ ក្រោយពេលហាត់ប្រាណ
ខណះពេលហាត់ប្រាណ
ចលនាឈាមរត់ទៅគ្រប់សារពាង្គកាយ ធ្វើអោយ ក្រពះ និង ទឹករំលាយអារហារមាន
ប្រសិទ្ធភាពទាប អារហារដែលទទួលទានទៅនោះ មិនរលាយ ហើយ អាចធ្វើអោយហើមពោះ
រឺឆ្អល់ពោះបាន។
៦
កុំពិសារទឹកក្រជាក់ពេក ក្រោយពេលហាត់ប្រាណ
ការពិសារទឹកត្រជាក់
ក្រោយពេលហាត់ប្រាណភ្លាមៗ ធ្វើអោយក្រពះរួមភ្លាមៗ និងអាចបណ្តាល អោយ ឈឺពោះ រឺ រាគរុះបាន។
សូមអរគុណចំពោះការអានរបស់លោកអ្នក
No comments:
Post a Comment