Tuesday, December 30, 2014

៧ ចំណុចដែលមិនគួរធ្វើពេលអ្នកកំពុងសម្រកទម្ងន់


៧ ចំណុចដែលមិនគួរធ្វើពេលអ្នកកំពុងសម្រកទម្ងន់




១ ទទួលកាហ្វេ ២កែវ ក្នុងមួយថ្ងៃ

អ្នកដែលចូលចិត្ត ទទយលទានកាហ្វេ ដែលមានរសជាតិខ្លាំង ហើយពុំដាក់ស្ករ ដោយជឿថា វានឹងមិនធ្វើអោយឃ្លាន និង មិនងងុយគេង កាពិតវាជារឿងត្រឹមត្រូវ ប៉ុន្តែអ្នកដឹងទេ ការដែលមិន ឃ្លាន មិនងងុយគេង វាពិតជាប៉ះពាល់ដល់សុខភាព របស់អ្នកខ្លាំងណាស់ ដូចជា ធ្វើអោយចង្វាក់បេះដូងដើរលឿនជាងធម្មតា ធ្វើអោយបាត់បង់ជាតិទឹកក្នុងខ្លួន និង ធ្វើអោយ ស្បែករបស់អ្នក ស្រអាប់ ទៀតផង។


២ ត្រីក៏មិនប្រាកដថាជាចម្លើយល្អដែរ


ត្រីអាចនិយាយថា សំរាប់អ្នកដែលចង់បានសុខភាពល្អ តែមិនប្រាកដថាសំរាប់អ្នកដែលចង់​ សម្រកទំងន់ទេ​ ព្រោះអាហារដែល​សំរាប់ ចំអិនត្រីក៏ជៀសមិនផុតពីប្រភេទខ្លាញ់ ប័រ បើយកវាទៅបំពងជាមួយម្សៅទៀតនោះ ក៏រិតតែធ្វើអោយមានសារជាតិខ្លាញ់ ខ្លាំងថែមទៀត។ ដូចនេះ មុននឹងទទួលទាន គួរតែធ្វើការពិចារណារ អោយបានដិតដល់ ទើបជាការប្រសើរ។



៣ ទទួលទានតែទឹកផ្លែឈើ


ទឹកផ្លែឈើ ក៏ជាបញ្ហា សំខាន់មួយដែល​ សំរាប់អ្នកសម្រកទម្ងន់ អ្នក​ខ្លះមិនទទួលទានអាហារផ្សេងៗ នាំគ្នាកិនផ្លែឈើ ទទួលទានជាអាហារ ពេញមួយថ្ងៃ។ ទោះជានៅក្នុងទឹកផ្លែឈើមានកំរិតជាតិស្ករធម្មជាតិក៏ដោយ ក៏វាអាចបង្ករគ្រោះថ្នាក់បានដែរ ព្រោះវា សំបូរទៅដោយវីតាមីន ផ្សេងៗ ការដែល ទទួលទាន វីតាមីន ផ្សេងៗ ដដែលៗ ហើយច្រើនដងនោះ វាក៏ធ្វើអោយខូចសុខភាពយើងបានដែរ ចំនែកទឹកផ្លែឈើស្រាប់ៗ​នោះ ក៏អាចបង្កអោយខូច សុខភាពបានដែរ ដូចគ្នានៅពេល ដែលអ្នកទទួលទានច្រើនពេកទៅ។



៤ ការជឿជាក់តែលើបន្លែសុទ្ធ


សម្រាប់ អាហារដែលមានតែបន្លែសុទ្ធ​ ប្រាកដជាមាន កាឡូរីទាប យើងគួរតែបន្ថែម នូវគ្រឿងផ្សំដទៃទៀត បើពុំដូច្នោះទេ បន្លែសុទ្ធពិតជាគ្មានសារធាតុគ្រប់គ្រាន់ដើម្បីទ្រទ្រង់រាងកាយអ្នកឡើយ។ 

  
៥ ការកាត់ផ្តាច់គ្រឿងផ្អែម


ទោះជាគ្រឿងផ្អែមវាធ្វើអោយ អ្នកធាត់ពិតមែន ប៉ុន្តែ រាងកាយពិតជាមិនអាចខ្វះវាបានឡើយ។ នៅពេលដែលអ្នកខ្វះជាតិស្ករ ក្នុងខ្លួន វានឹងធ្វើអោយអ្នកខ្សោយ វិលមុខ ខ្យល់គរ សន្លប់បាត់ស្មារតីដោយមិន​ដឹងខ្លួន ព្រមទាំងផលវិបាកនៅពេលក្រោយ ធ្វើអោយអ្នក ស្រវាំងភ្នែក ងងឹតភ្នែក បាត់បង់ការចងចាំ សំខាន់ គឺរាងកាយ ស្គមស្គាំង ងាយប្រឈមមុខ នឹងមានជំងឺបេះដូងទៀតផង។



៦ ការទទួលទានតែ អាហារដែលគ្មាន ជាតិខ្លាញ់


យើងត្រូវដឹងថា ប្រភេទអាហារ បែបនេះវាមានរសជាតិតិច ដូច្នេះដើម្បីអោយវាមានសារជាតិ ត្រូវតែថែមសារជាតិផ្សេងៗ ដូចជា​ ស្ករ និង ក្លិនផ្សេងៗ ហើយអាហារប្រភេទនេះ ភាគច្រើន វានាំមកនូវ កាឡូរីខ្ពស់ ដូចនេះ មុននឹងទទួលទានអាហារ គួរតែអានស្លាកសញ្ញាបិទ អោយបានច្បាស់លាស់។


៧ គិតតែសម្រកមិនគិតគូរពីរសុខភាព


សម្រាប់អ្នក ដែលសម្រកហើយ ពុំបានគិតអោយបានដិតដល់ពី តម្រូវការនៃរាងកាយ គិតតែពីចង់ស្គម ហើយស្គមទៀត មានអ្នកខ្លះទៀត ស្គមសល់តែស្បែកដណ្តប់ឆ្អឹងហើយ នៅតែភ័យខ្លាចខ្លួនធាត់ទៀត ដោយពុំពិចារណា ពីសុខភាពខ្លួនឯង។




អរគុណសំរាប់ការអានរបស់លោកអ្នក











No comments:

Post a Comment