ថែទាំសុខភាពរបស់លោកអ្នកតាមក្រុមឈាម
១
ក្រុមឈាម A
រាងកាយរបស់មនុស្ស
ដែលមានក្រុមឈាម A នឹងមានការផលិត អរម៉ូននៃភាពតានតឹង (cortiso Hormone) ច្រើនជាង ក្រុមឈាមផ្សេងៗ
។ ដូច្នេះត្រូវឩស្សាហ៍ ធ្វើកិច្ចការអ្វី ដែលបន្ថយភាពតានតឹង អោយបានញឹកញាប់ ដូចជា
អង្គុយសមាធិ ហាត់យូហ្គា ដាំដើមឈើ ចិញ្ចឹមសត្វ ជាដើម ចំនែកអារហារវិញ សាច់សត្វ
មិនសមស្របចំពោះ មនុស្ស ក្រុមឈាម A នេះទេ
ការរំលាយអារហារមិនសូវ បានល្អទេ របស់រឹងេពិបាករំលាយ ដូចជា សាច់សត្វ នឹងធ្វើអោយអ្នក
ឆ្អល់ពោះ រឺសូម្បីតែ ផលិតផល ដែលធ្វើពីទឹកដោះគោះ ក៍គួរជឿសវាងដែរ
បើចាំបាច់គួរទទួលទានតែបន្តិចបន្តួច សមល្មមប៉ុណ្ណោះ ជាការគ្រប់គ្រាន់។
អារហារដែលសមស្របចំពោះ
មនុស្សក្រុមឈាម A គឺពពួក បន្លែ ទាំងឡាយជាពីសេស បន្លែ ដែលសំបូរសារធាតុអារហារ
ដូចជា ល្ពៅ ការ៉ុត ផ្ទី ប្រូខូលីន និង សណ្តែកសៀង។
អ្នកមិនគួរទទួលទាន
ពពួកអារហារ រសជាតិផ្អែម ដូចជា ការ៉េមកី ស្ករគ្រាប់ ទឹកក្រូចមាន ហ្គាស
ព្រោះធ្វើអោយប្រព័ន្ធរំលាយអារហារ ធ្វើការមិនសូវល្អ ហើយជំរុញ អោយមានភាព តានតឹងផងដែរ
។
២
ក្រុមឈាម B
ជាមនុស្សដែលឆាប់ទទួល
ការឆ្លងមេរោគ ដោយសារកំរិត អរម៉ូនក្នុងរាងកាយ មិនសូវមាន តុល្យភាព យកល្អគួរធ្វើការងហាត់ប្រាណ
អោយបានច្រើជាប្រចាំ រាល់ថ្ងៃ ដើម្បីផ្តល់ ភាពរឹងមាំដល់រាងកាយ។
អារហារដែលសមស្រប
ចំពោះមនុស្សក្រុមឈាម B គឺពពួក ផលិតផលធ្វើអំពី ទឹកដោះគោ ប័រ សាច់សត្វ
(ផ្ទុយពីអ្នក ក្រុមឈាម A) ពីព្រោះប្រព័ន្ធរំលាយអារហាររបស់ មនុស្ស ក្រុមឈាម B ធ្វើការបានល្អជាង។
តែទោះជាយ៉ាងណា គួរកំនត់កាឡូរី ដែលទទួលទានចូលទៅ អោយបានសមស្របផង ជាពីសេស ពពួកសាច់សត្វ
ជាប់ខ្លាញ់ រឺ នំដែលធ្វើអំពីប័រ
រឺទឹកដោះគោ។
៣
ក្រុមឈាម AB
ជាមនុស្សដែលហក់លោត
និង ស្វាហាប់ច្រើន មិនចូលចិត្ត នៅស្ងៀម តែមានសមាធិខ្លី ក្នុងការធ្វើការងារ
ចិត្តគំនិតមានភាព រវើរវាយច្រើន ការប្រមូលផ្តុំគំនិត ធ្វើឡើង ដោយលំបាក។
ដូច្នេះ
អ្នកគួរធ្វើអ្វីដែលជាការហ្វឹកហាត់ សមាធិរបស់ខ្លួន ដូចហាត់ យូហ្គា រឺ ហាត់អង្គុយសមាធិ។
រាងកាយ របស់មនុស្សក្រុមឈាម AB មានជាតិអាស៊ីត ក្លរីដ្រិក តិច ធ្វើអោយពិបាក
ក្នុងការរំលាយអារហារ។
ដូច្នេះ
គួរទទួលទាន អារហារពពួក សណ្តែកសៀង តៅហ៊ូ សាច់ត្រី ស៊ុតមាន់ ហើយមិនគួរទទួលទាន ទឹកតែ
រឺ កាហ្វេទេ ព្រោះជាតិកាហ្វេអ៊ីន នឹង ធ្វើអោយអ្នករឹតតែស្វាហាប់ រឹតតែ
នៅលែងស្ងៀមទៅទៀត។
៤
ក្រុមឈាម O
មនុស្សក្រុមឈាម O គេតែងតែមានសភាព
ចិត្តប្រែប្រួលដោយងាយ ការធ្វើការហាត់ប្រាណ នឹងជួយអោយមានតុល្យភាពក្នុងរាងកាយ
ដែលធ្វើអោយអារម្មណ មានភាព នឹងនរ ជាងមុន។ ជាតិប្រូតេអ៊ីន ពីសាច់សត្វ
គ្រប់ប្រភេទជារបស់ ដែលមនុស្សក្រុមឈាម O អាចទទួលទានបានញឹកញាប់
ព្រោះមានជាតិអាស៊ីតក្នុងក្រពះច្រើន ត្រូវរកអាហារដែល ពិបាករំលាយ
មកអោយជាតិអាស៊ីតរំលាយ អោយបានពេញលេញ ចំនែកប្រព័ន្ធបញ្ចេញចោល របស់មនុស្សក្រុមឈាម O ធ្វើការមិនបានល្អប៉ុន្មានទេ
ដូច្នេះអ្នកមិន គួរទទួលទានអារហារប្រភេទម្សៅ ច្រើនពេកទេ គួរទទួលទាន ពពួកបន្លែ
ផ្លែឈើ អោយបាន ច្រើនផង ជៀសវៀងបញ្ហា ទល់លាមក។
អរគុណចំពោះការអានរបស់លោកអ្នក
No comments:
Post a Comment