Wednesday, December 31, 2014

ខ្ញីហឹរក្តៅតែមានប្រយោជ៏

ខ្ញីហឹរក្តៅតែមានប្រយោជ៏
ខ្ញីជាបន្លែរុក្ខជាតិ ដែជនជាតិខ្មែរយើង បានស្គាល់​យូរយារណាស់មកហើយ។ យើងអាចយកវាមកប្រើធ្វើជាអារហារ ឱសថ និងភេសជ្ជះសុខភាព។ រសជាតិពិសេសរបស់វា គឺវាស្ថិតនៅលើជាតិក្តៅហឹរ ដែលយើងនាំយកទៅធ្វើអារហារ ទាំងចម្អាប និង បង្អែម។
ខ្ញីជាដំនាំដាំដុះល្អបំផុតនៅតំបន់ក្តៅ។ ផ្នែកខាងគល់របសើខ្ញី ដែលកប់នៅក្នុងដី នឹង វិវត្តក្លាយជាមើម។ មើមខ្ញីបែកខ្នែងច្រូងច្រាងដូចម្រាមដៃ។ សាច់ខាងក្នុងមានពណ៏លឿង ស្ទើរបៃតង។ ចំនែកស្លឹកវិញមានពណ៏បែតង និងមាន ទំរង់ដូចផ្លែលំពែង។
ក្នុងកាដាំខ្ញីយើងចាំបាច់ សម្រាំងយកពូជល្អៗ ដោយជ្រើសរើសទិញមើមខ្ញី ដែលមាន ពន្លកខ្នែងច្រើន សាច់មិនទន់ សំបកស្បែករលោង និង​ ថ្នាំងមើមញឹកពកខ្នែងធំមូល។ យកមើមខ្ញីដែលសំរាំងហើយនោះ មកកាត់បំបែកខ្នែងនិមួយៗ អោយមានពកសំរាបើដុះ ប្រមាណ ៣ ទៅ ៤ រួចយកទៅកប់ដីជំរៅប្រមាណ ៥​ សង់ទីមែត្រ ។ យើងដាំផ្ទាល់នៅលើដី ឬដាក់​ក្នុងផើងខ្នាតធំក៏បាន។ ខ្ញីអាចប្រមូលផលបាន បន្ទាប់ពីដាំប្រមាណ ១០ ទៅ ១២​ ខែ។



អាហារ និង ផលប្រយោជន៏ផ្នែកឱសថ

យកខ្ញីមកដំអោយបែកល្មម ហើយយកទៅស្ងោរ រហូតដល់ទឹកខ្ញី ចេញអស់ពីមើម។ យកវាទៅត្រងយកកាកចេញ ហើយយកទៅលាងជាមួយតៅហ៊ូ (តៅហ៊ូសំរាប់ធ្វើបង្អែម) ឬ យកវាទៅធ្វើភេសជ្ជះ ដោយដាក់លាយស្ករអោយផ្អែមល្មម ។
សំរាប់អាហារចម្អាប គេអាចធ្វើពីខ្ញីបានច្រើនមុខ ដូចជាឆាខ្ញីសាច់មាន់ សាច់គោ សាច់ជ្រូក ឬ ឆាខ្ញីសាច់អន្ទង់ជាដើម ។
ខ្ញីមានសារធាតុ ទប់ស្កាត់ជម្ងឺ មហារីក ទប់ស្កាត់អុកស៊ីតកម្ម និង អាការះ ចិត្តសោកសៅ។
ខ្ញីអាចជួយការពារ និងបំបាត់ អាការះឈឺក្បាល ដែលបណ្តាលមកពីជំងឺប្រកាំង ជួយកាត់បន្ថយការហូរចេញនូវអាស៊ីតក្នុងក្រពះ។
ខ្ញីអាចជួយអោយរាងកាយ ដើរខ្យល់ស្រួល ទឹកប្រមាត់ដំនើរការល្អ កាត់បន្ថយការកន្ថ្រាក់នៃពោះវៀន។




អរគុណសំរាប់ការអានរបស់លោកអ្នក



          

ថែទាំសុខភាពរបស់លោកអ្នកតាមក្រុមឈាម

ថែទាំសុខភាពរបស់លោកអ្នកតាមក្រុមឈាម


១ ក្រុមឈាម A

រាងកាយរបស់មនុស្ស ដែលមានក្រុមឈាម​ A នឹងមានការផលិត អរម៉ូននៃភាពតានតឹង (cortiso Hormone) ច្រើនជាង ក្រុមឈាមផ្សេងៗ ។ ដូច្នេះត្រូវឩស្សាហ៍ ធ្វើកិច្ចការអ្វី ដែលបន្ថយភាពតានតឹង អោយបានញឹកញាប់ ដូចជា អង្គុយសមាធិ ហាត់យូហ្គា ដាំដើមឈើ ចិញ្ចឹមសត្វ ជាដើម ចំនែកអារហារវិញ សាច់សត្វ មិនសមស្របចំពោះ មនុស្ស ក្រុមឈាម Aនេះទេ ការរំលាយអារហារមិនសូវ បានល្អទេ របស់រឹងេពិបាករំលាយ ដូចជា​ សាច់សត្វ នឹងធ្វើអោយអ្នក ឆ្អល់ពោះ រឺសូម្បីតែ ផលិតផល ដែលធ្វើពីទឹកដោះគោះ ក៍គួរជឿសវាងដែរ បើចាំបាច់គួរទទួលទានតែបន្តិចបន្តួច សមល្មមប៉ុណ្ណោះ ជាការគ្រប់គ្រាន់។
អារហារដែលសមស្របចំពោះ មនុស្សក្រុមឈាម​ A គឺពពួក បន្លែ ទាំងឡាយជាពីសេស បន្លែ ដែលសំបូរសារធាតុអារហារ ដូចជា ល្ពៅ ការ៉ុត ផ្ទី ប្រូខូលីន និង សណ្តែកសៀង។
អ្នកមិនគួរទទួលទាន ពពួកអារហារ រសជាតិផ្អែម ដូចជា ការ៉េមកី ស្ករគ្រាប់ ទឹកក្រូចមាន ហ្គាស​ ព្រោះធ្វើអោយប្រព័ន្ធរំលាយអារហារ ធ្វើការមិនសូវល្អ ហើយជំរុញ អោយមានភាព តានតឹងផងដែរ ។




២ ក្រុមឈាម B


ជាមនុស្សដែលឆាប់ទទួល ការឆ្លងមេរោគ ដោយសារកំរិត អរម៉ូនក្នុងរាងកាយ មិន​សូវមាន តុល្យភាព យកល្អគួរធ្វើការងហាត់ប្រាណ អោយបានច្រើជាប្រចាំ រាល់ថ្ងៃ ដើម្បីផ្តល់ ភាពរឹងមាំដល់រាងកាយ។
អារហារដែលសមស្រប ចំពោះមនុស្សក្រុមឈាម B គឺពពួក ផលិតផលធ្វើអំពី ទឹកដោះគោ ប័រ​ សាច់សត្វ (ផ្ទុយពីអ្នក ក្រុមឈាម ​ A) ពីព្រោះប្រព័ន្ធរំលាយអារហាររបស់ មនុស្ស ក្រុមឈាម B ធ្វើការបានល្អជាង។ តែទោះជាយ៉ាងណា គួរកំនត់កាឡូរី ដែលទទួលទានចូលទៅ អោយបានសមស្របផង ជាពីសេស ពពួកសាច់សត្វ ជាប់ខ្លាញ់ រឺ នំដែលធ្វើអំពីប័រ
រឺទឹកដោះគោ។




៣ ក្រុមឈាម AB


ជាមនុស្សដែលហក់លោត និង ស្វាហាប់ច្រើន មិនចូលចិត្ត នៅស្ងៀម តែមានសមាធិខ្លី ក្នុងការធ្វើការងារ ចិត្តគំនិតមានភាព រវើរវាយច្រើន ការប្រមូលផ្តុំគំនិត ធ្វើឡើង ដោយលំបាក។
ដូច្នេះ អ្នកគួរធ្វើអ្វីដែលជាការហ្វឹកហាត់ សមាធិរបស់ខ្លួន ដូចហាត់ យូហ្គា រឺ​ ហាត់អង្គុយសមាធិ។ រាងកាយ របស់មនុស្សក្រុមឈាម AB មានជាតិអាស៊ីត ក្លរីដ្រិក តិច ធ្វើអោយពិបាក ក្នុងការរំលាយអារហារ។
ដូច្នេះ គួរទទួលទាន អារហារពពួក សណ្តែកសៀង តៅហ៊ូ សាច់ត្រី ស៊ុតមាន់ ហើយមិនគួរទទួលទាន ទឹកតែ រឺ កាហ្វេទេ ព្រោះជាតិកាហ្វេអ៊ីន នឹង ធ្វើអោយអ្នករឹតតែស្វាហាប់ រឹតតែ នៅលែងស្ងៀមទៅទៀត។






៤ ក្រុមឈាម O

មនុស្សក្រុមឈាម O គេតែងតែមានសភាព ចិត្តប្រែប្រួលដោយងាយ ការធ្វើការហាត់ប្រាណ នឹងជួយអោយមានតុល្យភាពក្នុងរាងកាយ ដែលធ្វើអោយអារម្មណ មានភាព នឹងនរ ជាងមុន។ ជាតិប្រូតេអ៊ីន ពីសាច់សត្វ គ្រប់ប្រភេទជារបស់​ ដែលមនុស្សក្រុមឈាម O អាចទទួលទានបានញឹកញាប់ ព្រោះមានជាតិអាស៊ីតក្នុងក្រពះច្រើន ត្រូវរកអាហារដែល ពិបាករំលាយ មកអោយជាតិអាស៊ីតរំលាយ​ អោយបានពេញលេញ ចំនែកប្រព័ន្ធបញ្ចេញចោល របស់មនុស្សក្រុមឈាម O ធ្វើការមិនបានល្អប៉ុន្មានទេ ដូច្នេះអ្នកមិន គួរទទួលទានអារហារប្រភេទម្សៅ ច្រើនពេកទេ គួរទទួលទាន ពពួកបន្លែ ផ្លែឈើ អោយបាន ច្រើនផង ជៀសវៀងបញ្ហា ទល់លាមក។




អរគុណចំពោះការអានរបស់លោកអ្នក

ប្រការគួរជៀសវៀងមុន និង ក្រោយពេលហាត់ប្រាណ

ប្រការគួរជៀសវៀងមុន និង ក្រោយពេលហាត់ប្រាណ


១ កុំហាត់ប្រាណ ភ្លាមៗ ក្រោយក្រោកពីដំណេក

ក្រោយក្រោកពី ដំណេកភ្លាមៗ រាងកាយ មិន​ទាន់សមស្របទៅ នឹងសភាពបរិយាកាសបាន ភ្លាមៗ នោះទេ បើហាត់ប្រាណភ្លាមៗ រាងកាយអាច នឹដទទួលកាឈឺចាប់។




២ កុំហាត់ប្រាណ ព្រឹកព្រហាមពេក


មិនបាច់រួសរាន់ ហាត់ប្រាណតាំងពីព្រលឹមអុល ខណះព្រះអាទិត្យមិនទាន់រះនោះទេ ព្រោះអ្នកជំនាញបានអោយដឹងថា មុនពេលព្រះអាទិត្យរះ ដើមឈើ នូវបញ្ចេញឩស្ម័នកាបូនិចនូវឡើយ បើហាតើប្រាណនៅពេលនោះ​ នឹងធ្វើអោយយើងស្រូបយក ឩស្ម័នកាបូនិច ចូលក្នុងសួត។ ដូច្នេះ គួររង់ចាំអោយព្រះអាទិត្យរះសិន ដើម្បីអោយដើមឈើបញ្ចេញ នូវអុកស៊ីសែន ដែលជាពេលវេលាសមស្របបំផុត សំរាប់ការហាត់ប្រាណ។


៣ កុំហាត់ប្រាណ ពេលកំពុងចុះអ័ព្ទ


ពេលចុះអ័ព្ទ សម្ពាធ​បរិយាកាស ចុះទាបធ្វើអោយមានជាតិពុល ក្នុងបរិយាកាស​ច្រើនជាងធម្មតា។ អ្នកដែលរស់នៅកន្លែង ដែលចុះអ័ព្ទ រមែងេពិបាកដកដង្ហើម និងងាយកើតជំងឺសួត បើហាត់ប្រាណនៅពេលចុះអ័ព្ទ​ និង​ ប្រឈមនឹង ជំងឺផ្លូវដង្ហើម ជំងឺរលាកភ្នែក​ និង​ រលាកស្បែក។



៤ កុំងូតទឹក ភ្លាមៗ ក្រោយពីហាត់ប្រាណ


ក្រោយពេល ហាត់ប្រាណរួច ហាមងូតទឹកភ្លាមៗ ព្រោះខណះពេលកំពុងហាត់ប្រាណ រន្ធញើស នឹងបើកចំហរ ដើម្បីបញ្ចេញញើស ប្រសិនបើ ត្រូវទឹកស្រោចពីលើ សរសៃឈាមនឹងរួមតូចភ្លាមៗ ធ្វើអោយប្រព័ន្ធ ការពាររាងកាយចុះខ្សោយ ទើបបណ្តាលអោយ ងាយកើតជំងឺផ្តាសាយ និង​ ធ្វើអោយប្រព័ន្ធផ្លូវដង្ហើមស្ទះ រហូតដល់អាចដង្ហក់បានទៀតផង។



៥ កុំទទួលទាន អារហារភ្លាមៗ ក្រោយពេលហាត់ប្រាណ


ខណះពេលហាត់ប្រាណ ចលនា​ឈាមរត់ទៅគ្រប់សារពាង្គកាយ ធ្វើអោយ ក្រពះ និង ទឹករំលាយអារហារមាន ប្រសិទ្ធភាពទាប​ អារហារដែលទទួលទានទៅនោះ មិនរលាយ ហើយ អាចធ្វើអោយហើមពោះ រឺឆ្អល់ពោះបាន។



៦ កុំពិសារទឹកក្រជាក់ពេក​ ក្រោយពេលហាត់ប្រាណ


ការពិសារទឹកត្រជាក់ ក្រោយពេលហាត់ប្រាណភ្លាមៗ ធ្វើអោយក្រពះរួមភ្លាមៗ និងអាចបណ្តាល អោយ ឈឺពោះ រឺ រាគរុះបាន។



សូមអរគុណចំពោះការអានរបស់លោកអ្នក





Tuesday, December 30, 2014

៧ ចំណុចដែលមិនគួរធ្វើពេលអ្នកកំពុងសម្រកទម្ងន់


៧ ចំណុចដែលមិនគួរធ្វើពេលអ្នកកំពុងសម្រកទម្ងន់




១ ទទួលកាហ្វេ ២កែវ ក្នុងមួយថ្ងៃ

អ្នកដែលចូលចិត្ត ទទយលទានកាហ្វេ ដែលមានរសជាតិខ្លាំង ហើយពុំដាក់ស្ករ ដោយជឿថា វានឹងមិនធ្វើអោយឃ្លាន និង មិនងងុយគេង កាពិតវាជារឿងត្រឹមត្រូវ ប៉ុន្តែអ្នកដឹងទេ ការដែលមិន ឃ្លាន មិនងងុយគេង វាពិតជាប៉ះពាល់ដល់សុខភាព របស់អ្នកខ្លាំងណាស់ ដូចជា ធ្វើអោយចង្វាក់បេះដូងដើរលឿនជាងធម្មតា ធ្វើអោយបាត់បង់ជាតិទឹកក្នុងខ្លួន និង ធ្វើអោយ ស្បែករបស់អ្នក ស្រអាប់ ទៀតផង។


២ ត្រីក៏មិនប្រាកដថាជាចម្លើយល្អដែរ


ត្រីអាចនិយាយថា សំរាប់អ្នកដែលចង់បានសុខភាពល្អ តែមិនប្រាកដថាសំរាប់អ្នកដែលចង់​ សម្រកទំងន់ទេ​ ព្រោះអាហារដែល​សំរាប់ ចំអិនត្រីក៏ជៀសមិនផុតពីប្រភេទខ្លាញ់ ប័រ បើយកវាទៅបំពងជាមួយម្សៅទៀតនោះ ក៏រិតតែធ្វើអោយមានសារជាតិខ្លាញ់ ខ្លាំងថែមទៀត។ ដូចនេះ មុននឹងទទួលទាន គួរតែធ្វើការពិចារណារ អោយបានដិតដល់ ទើបជាការប្រសើរ។



៣ ទទួលទានតែទឹកផ្លែឈើ


ទឹកផ្លែឈើ ក៏ជាបញ្ហា សំខាន់មួយដែល​ សំរាប់អ្នកសម្រកទម្ងន់ អ្នក​ខ្លះមិនទទួលទានអាហារផ្សេងៗ នាំគ្នាកិនផ្លែឈើ ទទួលទានជាអាហារ ពេញមួយថ្ងៃ។ ទោះជានៅក្នុងទឹកផ្លែឈើមានកំរិតជាតិស្ករធម្មជាតិក៏ដោយ ក៏វាអាចបង្ករគ្រោះថ្នាក់បានដែរ ព្រោះវា សំបូរទៅដោយវីតាមីន ផ្សេងៗ ការដែល ទទួលទាន វីតាមីន ផ្សេងៗ ដដែលៗ ហើយច្រើនដងនោះ វាក៏ធ្វើអោយខូចសុខភាពយើងបានដែរ ចំនែកទឹកផ្លែឈើស្រាប់ៗ​នោះ ក៏អាចបង្កអោយខូច សុខភាពបានដែរ ដូចគ្នានៅពេល ដែលអ្នកទទួលទានច្រើនពេកទៅ។



៤ ការជឿជាក់តែលើបន្លែសុទ្ធ


សម្រាប់ អាហារដែលមានតែបន្លែសុទ្ធ​ ប្រាកដជាមាន កាឡូរីទាប យើងគួរតែបន្ថែម នូវគ្រឿងផ្សំដទៃទៀត បើពុំដូច្នោះទេ បន្លែសុទ្ធពិតជាគ្មានសារធាតុគ្រប់គ្រាន់ដើម្បីទ្រទ្រង់រាងកាយអ្នកឡើយ។ 

  
៥ ការកាត់ផ្តាច់គ្រឿងផ្អែម


ទោះជាគ្រឿងផ្អែមវាធ្វើអោយ អ្នកធាត់ពិតមែន ប៉ុន្តែ រាងកាយពិតជាមិនអាចខ្វះវាបានឡើយ។ នៅពេលដែលអ្នកខ្វះជាតិស្ករ ក្នុងខ្លួន វានឹងធ្វើអោយអ្នកខ្សោយ វិលមុខ ខ្យល់គរ សន្លប់បាត់ស្មារតីដោយមិន​ដឹងខ្លួន ព្រមទាំងផលវិបាកនៅពេលក្រោយ ធ្វើអោយអ្នក ស្រវាំងភ្នែក ងងឹតភ្នែក បាត់បង់ការចងចាំ សំខាន់ គឺរាងកាយ ស្គមស្គាំង ងាយប្រឈមមុខ នឹងមានជំងឺបេះដូងទៀតផង។



៦ ការទទួលទានតែ អាហារដែលគ្មាន ជាតិខ្លាញ់


យើងត្រូវដឹងថា ប្រភេទអាហារ បែបនេះវាមានរសជាតិតិច ដូច្នេះដើម្បីអោយវាមានសារជាតិ ត្រូវតែថែមសារជាតិផ្សេងៗ ដូចជា​ ស្ករ និង ក្លិនផ្សេងៗ ហើយអាហារប្រភេទនេះ ភាគច្រើន វានាំមកនូវ កាឡូរីខ្ពស់ ដូចនេះ មុននឹងទទួលទានអាហារ គួរតែអានស្លាកសញ្ញាបិទ អោយបានច្បាស់លាស់។


៧ គិតតែសម្រកមិនគិតគូរពីរសុខភាព


សម្រាប់អ្នក ដែលសម្រកហើយ ពុំបានគិតអោយបានដិតដល់ពី តម្រូវការនៃរាងកាយ គិតតែពីចង់ស្គម ហើយស្គមទៀត មានអ្នកខ្លះទៀត ស្គមសល់តែស្បែកដណ្តប់ឆ្អឹងហើយ នៅតែភ័យខ្លាចខ្លួនធាត់ទៀត ដោយពុំពិចារណា ពីសុខភាពខ្លួនឯង។




អរគុណសំរាប់ការអានរបស់លោកអ្នក











Sunday, December 28, 2014

គន្លឹះងាយៗដើម្បីសុខភាព



 គន្លឹះងាយៗដើម្បីសុខភាព
សុខភាពពិតជាសំខាន់ណាស់សំរាប់យើង​​ ​ភាគច្រើននៃប្រជាជនខ្មែរយើង មិនសូវយកចិត្តទុកដាក់លើបញ្ហានេះឡើយ ។
ថ្ងៃនេះខ្ញុំសូមធ្វើការងារណែនាំគន្លឹះសុខភាពដ៏ល្អបំផុតមួយចំនួន  មកបង្ហាញលោកអ្នក :
1.       ការធ្វើលំហាត់ប្រាណ 
ការធ្វើលំហាត់ប្រាណនៅពេលដែលអ្នកក្រោកឡើង វាជួយបង្កើនឈាមរត់និងការរំលាយអាហារនិង​កាត់បន្ថយការឈឺខ្នង។


2.       កុំរំលងអាហារពេលព្រឹក​​
 ការសិក្សាបានបង្ហាញថា ការបរិភោគអាហារពេលព្រឹកឱ្យបានត្រឹមត្រូវ គឺជារឿងមួយដ៏ល្អបំផុតដែលអ្នកអាចធ្វើបានប្រសិនបើអ្នកកំពុងតែព្យាយាមសម្រកទម្ងន់ ហើយបើសិនជាអ្នក តមអាហារពេលព្រឹក អ្នកនឹងអាចមានទំនោរទៅលើការឡើងទំងន់ទៅវិញ។ ក្រុមអាហារពេលព្រឹកដែលមានតុល្យភាព រួមបញ្ចូលទាំងផ្លែឈើស្រស់ឬទឹកផ្លែឈើដែលជាអាហារពេលព្រឹកអាហារធញ្ញជាតិមានជាតិសរសៃខ្ពស់, ទឹកដោះគោមានជាតិខ្លាញ់ទាបឬទឹកដោះគោជូ, នំបុ័ងអាំង, និងស៊ុតឆ្អិនមួយ​ អាចជួយអោយអ្នកមានសុខភាពល្អ។


3.       បញ្ហាអនាម័យ​ មាត់ធ្មេញ
មានមនុស្សជាច្រើនមិនដឹងពីរបៀបដើម្បីដុសធ្មេញរបស់ពួកគេឱ្យបានត្រឹមត្រូវ។ ដុសធ្មេញមិនត្រឹមត្រូវអាចបណ្តាលឱ្យមានការខូចខាតដល់ធ្មេញ និង អញ្ចាញធ្មេញ ដូចជា​អ្នកមិនបានដុសដូច្នោះដែរ មនុស្សជាច្រើនមិនបានដុសអោយបានយូរគ្រប់គ្រាន់​ មិនបានជួបពេទ្យធ្មេញទៀងទាត់។ មិនត្រូវ សង្កត់ច្រាស់ដុសធ្មេញរបស់អ្នកខ្លាំងពេកទេ និងដុសយ៉ាងហោចណាស់អោយបានពីរនាទី។
នេះរួមបញ្ចូលទាំងដុសធ្មេញ អញ្ចាញធ្មេញ អណ្តាតនិងផ្នែកខាងលើនៃក្រអូមមាត់។ គួរជ្រើសរើសច្រាស់ដុសធ្មេញដែលមានសរសៃច្រាស់ទន់ ហើយផ្លាស់ថ្មីវាជារៀងរាល់ខែ។

4. ​ ស្រាក្រហម
ពិសារស្រាពណ៌ក្រហមមួយក្នុងមួយថ្ងៃ គឺល្អសម្រាប់អ្នក។ មានការសិក្សាមួយចំនួនបានរកឃើញថាសារជាតិ polyphenols (ជាប្រភេទនៃសារធាតុប្រឆាំងអុកស៊ីតកម្មមួយ) នៅក្នុងតែបៃតង, ស្រាក្រហមនិងអូលីវ ក៏អាចជួយការពារអ្នកប្រឆាំងនឹងជំងឺមហារីកសុដន់។ វាត្រូវបានគេគិតថាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារអ្នកពីការបង្កជំងឺមហារីកដោយសារផ្សែងបារីអកម្ម។

ចំពោះគន្លឹះបន្តទៀត ខ្ញុំនឹងលើកមកបង្ហាញនៅពេលក្រោយ​ អរគុណចំពោះការអានរបស់ អ្នកទាំងអស់គ្នា។